លោក ហុង ប្រុស អភិបាលបានរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំប្រធានការិយាល័យអង្គភាពជំនាញចូលរួមកិច្ចប្រជុំពិភាក្សាការអនុវត្តមុខងារទាំង៥៥ ដែលផ្ទេរទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញ ២០វិស័យ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈកម្មវិធី Zoom នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។