យោងសេចក្តីសម្រេចលេខ៖១៨៧ សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការដាក់អោយអនុវត្ត សាកល្បង ការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅតាមរដ្ឋបាលក្រុង ស្រុក នៃខេត្តដែលជាប់ព្រំដែនជាមួយ ព្រះរាជាណាចក្រថៃឡង់ដ៏ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការសាកល្បងផ្តល់សេវាប័ណ្ណព្រំដែននៅថ្នាក់ក្រុង ស្រុក តាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីលើកស្ទួយការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការលើក កម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាល ក្រុងបាននឹងកំពុងអនុវត្តការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ មកម្លេះ ដែលការផ្តល់សេវានេះមានដូចខាងក្រោម៖
១.ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ (សម្រាប់ប្រជាពលរដ្ឋទាំងពីរភេទ នៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ)
២.ការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ(សម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ទាំងពីរភេទ នៅក្នុងមូលដ្ឋាន ក្រុងខេមរភូមិន្ទ)។
ក្រោយទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងខេមរភូមិន្ទ មក ទទួលសេវាខាងលើ នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

