លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ និងលោក នាក់ សារឿន មេភូមិ១ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីត្រៀម និងអនុវត្តវិធានរដ្ឋបាល ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
January ,12, 2023





