លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារក្រសួងអធិការកិច្ច ដើម្បីពិនិត្យទីតាំងដីដែលត្រៀមរៀបចំបែងចែកដីជូនភាគីឈ្មោះ ឆាយ ប្រុស ឈ្មោះ ម៉ា សុវណ្ណា និងឈ្មោះ ទូច ស្រួយ ដែលបានព្រមព្រៀងតាមការសម្របសម្រួល របស់ក្រសួងអធិការកិច្ច ដែលនៅស្ថិតភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។