លោក ខេង សំខាន់ អភិបាលស្ដីទី បានដឹកនាំ ក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ ចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី១កន្លែងដោយគ្មានច្បាប់អនុញ្ញាត្ត ចំណុចភូមិចាមស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ក.លទ្ធផល
ក្រោយពីក្រុមការងារបានចុះដល់ទីតាំងដីនោះរួចមក ពិនិត្យឃើញថា មានការចាក់បំពេញអាចម៌ដីចំនួន ១ទីតាំង នៅចំណុចភូមិចាម ដែលមាននិយាមការ (X=331833 Y=1239138) ដោយមិនមានឃើញគ្រឿងចក្រនៅទីតាំងនោះទេ។
តាមការពិនិត្យជាក់ស្ដែងការចាក់ដីនេះគឺមានទទឹងប្រមាណ ៨ម៉ែត្រ និងបណ្ដោយប្រមាណ ៥០ម៉ែត្រ និងបានចាក់បន្ថែមលើផ្លូវគ្រួសក្រហមដែលមានស្រាប់ទទឹងប្រមាណ ៨ម៉ែត្រ និងបណ្ដោយប្រម៉ាណ ៥០ម៉ែត្រដែរ ដោយពុំបានសុំច្បាប់នោះ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល វេលាម៉ោង១០:៣០នាទីព្រឹក