/ / / /

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការវាស់វែងទីតាំងដីស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ខេត្តកោះកុង៖ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការវាស់វែងទីតាំងដីចំនួន ០២ កន្លែង ដែលបានស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃពាមក្រសោប របស់ឈ្មោះ សុខ គឹមហុង និង មាស ស៊ីវជូរ នៅភូមិឃ្លងធឹក សង្កាត់ស្ទឹងវែង និងមួយកន្លែងផ្សេងទៀតរបស់ឈ្មោះ ផាន់ កណ្ណារ៉ាត និងឈ្មោះ សុខ គឹមហុង នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពី លោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ នៃទីចាត់ការអន្តរវិស័យ លោក អ៊ុល រ៉ាន់ នាយកដែនជម្រកសត្វព្រៃពាមក្រសោប លោក អាយ សុភារិទ្ធ ប្រធានការិយាល័យ ដនសភ ក្រុងខេមរភូមិន្ទ និងមន្ត្រីបច្ចេកទេស។

អង្គប្រជុំបានសម្រេចរៀបចំនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនម្ចាស់ដីទាំង ២ កន្លែងនោះ ដោយឯកភាពពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចមួយចំនួនដូចជា ចំណីព្រែក អូរ ផ្លូវ និងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃពាមក្រសោប។ បន្ថែមពីលើនេះ ការរៀបចំទាំងអស់ គឺឈរលើសារាចរ អនុក្រឹត្យ និងបទដ្ឋានគតិយុត្តដែលមានស្រាប់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ