ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំរួមប្រចាំខែ ធ្នូ ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង និងមន្ត្រី-បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ដែលមានរបៀបវារៈដូចខាងក្រោម÷
១. ពិនិត្យវាយ តម្លៃ លទ្ធផលសម្រេចបាននៃសូចនាករសំខាន់ៗប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
២. ពិនិត្យវាយតម្លៃ កិច្ចការងារ IPC
៣. ពិនិត្យវាយតម្លៃ កិច្ចការងារ QI
៤. ពិនិត្យមើលការគ្រប់គ្រងហិរញ្ញវត្ថុ ប្រចាំឆមាសទី២ ( ចំណូល ចំណាយ)។
៥- បញ្ហាប្រឈម និងដំណោះស្រាយ។
៦-ផ្សេងៗ… ។