ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤
នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក អាន ទីនេ ប្រធានថែទាំនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកស្រី ចែម ច័ន្ទសុខា អនុប្រធានថែទាំ និងលោកស្រី រៀម សារ៉ាន់ អនុប្រធានថែទាំ បានដឹកនាំ សម្របសម្រួលការធ្វើបទបង្ហាញស្ដីអំពី <ជំហាននៃការថែទាំរបស់គិលានុបដ្ឋាក-យិកា និងឆ្មប និងការបំពេញសលាកប័ត្រផ្ទេរព័ត៌មានអ្នកជំងឺ> ដោយមានការចូលរួមពីមន្ត្រី-បុគ្គលិក ជាគិលានុបដ្ឋាក-យិកា និងឆ្មបនៃមន្ទីរពេទ្យ ។