ជំនួសមុខឲ្យក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសោកស្តាយ អាឡោះអាល័យយ៉ាងក្រៃលែងចំពោះមរណភាព របស់ លោក សឹង ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ កាលពីវេលាម៉ោង ៤:៣០នាទី ទៀបភ្លឺ ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៤៩ឆ្នាំ។
មរណភាពរបស់លោក សឹង ស៊ីណាត ជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌មួយរូប សម្រាប់ក្រុមគ្រួសារសាច់ញាតិ។ ស្ថិតក្នុងបរិយាកាស ដ៏សែនក្រៀមក្រំនេះ ក្នុងនាមរដ្ឋបាល ក្រុងខេមរភូមិន្ទ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមចូលរួមចំណែករំលែកទុក្ខ ជាមួយក្រុមគ្រួសារសាច់ញាតិ មិត្តទាំងអស់ នៃសព និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក សឹង ស៊ីណាត បានទៅចាប់បដិសន្ធិ ក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
#ប្រភពរដ្ឋបាលក្រុងសម្រាប់ភូមិន្ទ#