រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី នៃការិយាល័យសេវាសង្គមកិច្ច សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងវែង ចុះសម្របសម្រួល និងផ្ដល់គ្រឿងឧបភោគបរិភោគមួយចំនួន ដល់កុមារឈ្មោះ វ.យ ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

កោះកុង ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី នៃការិយាល័យសេវាសង្គមកិច្ចចំនួន ០២រូប សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងវែង ចុះសម្របសម្រួល និងផ្ដល់គ្រឿងឧបភោគបរិភោគមួយចំនួន ដល់កុមារឈ្មោះ វ.យ ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សព្វថ្ងៃរស់នៅជាមួយបងស្រី ដោយបងស្រីបានស្តីបន្ទោស រកវាយ ធ្វើឲ្យកុមារខ្លាច បានរត់ចេញពីផ្ទះដេកនៅតាមទីសារធារណៈ ក្នុងនោះដែរក៍បានពន្យល់ណែនាំដល់កុមារឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែកុមារបដិសេធមិនព្រមទៅ ក៏សម្រេចទុកដាក់កុមារឲ្យស្នាក់នៅជាមួយអ្នកជិតខាងបណ្តោះអាសន្នសិន ដើម្បីរងចាំម្តាយមកទទួលកុមារទៅរស់នៅខេត្តព្រៃវែងជាមួយវិញ។

អត្ថបទទាក់ទង