រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញប្រគល់ទឹកសាប៊ូលាងដៃជូនមណ្ឌលសុខភាពត្រពាំងរូង សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញប្រគល់ទឹកសាប៊ូលាងដៃជូនមណ្ឌលសុខភាពត្រពាំងរូង សម្រាប់ការអនុវត្តសកម្មភាពការងារ ការសម្អាតអនាម័យ និងការបង្ការជំងឺកូវីដ១៩ ជូនដល់អតិថិជនដែលមកទទួលសេវាពីមណ្ឌលសុខភាព ស្របតាមការណែនាំពីក្រសួងសុខាភិបាល ស្តីពី ការការពារ និងវិធីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវូដ-១៩ ដែលទទួលបានការឧបត្ថម្ភពីលោកស្រី ខឹម ដាលីន អាជីវករលក់គ្រឿងក្រអូបផ្សារដងទង់ ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង