រសៀលថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ លោក គង់ ត្រាមៀច និងលោក ផាត់ សេង អនុប្រធានមន្ទីរ តំណាងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អញ្ជើញចូលគោរពជូនពរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ សូមលោកជំទាវ និងក្រុមគ្រួសារប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។






