/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងនាងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំ សូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំលើការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀន មន្រ្តីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស តាមរយៈការប្រឡងផ្ទៃក្នុងឱ្យមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តរាធានីភ្នំពេញ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម”

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    📢 សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

  • មន្ទីរបរិស្ថាន/
    30/09/2026

    លោក ខឹម ប៊ុនថង នាយកឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអាជ្ញាធរស្រុកថ្មបាំង រៀបចំប្រារព្ធទិវាសំអាតពិភពលោក (World Cleanup Day)

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកម្មពិធីសូត្រមន្ដ កាន់បិណ្ឌវេនទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស