លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងដោយមានការចូលរួមពីឯកឧត្តមទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី បើកកិច្ចប្រជុំពិភាក្សារៀបចំផែនការពារសន្តិសុខសុវត្ថិភាព សម្រាប់ត្រៀមប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង ៨:៣០នាទីព្រឹក