ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោក អូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ កម្លាំងប៉ុស្ដិ៍នគរបាល ជំនួយការឃុំ និងប្រជាពលរដ្ឋ ចូលរួមពិធីប្រកាសទទួលស្គាល់លោកអាចារ្យ គណៈកម្មការអាណត្តិថ្មី វត្តពោធិគីរីមនោរម្យ (ហៅវត្តតាតៃ ភូមិដូង)ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួម ដោយលោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុក លោក សំធឿន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង រួមជាមួប្រធានការិយាល័យនៃមន្ទីរធម្មការ និងសាសនាខេត្ត សរុបចំនួន ៣៥នាក់ ស្រី ២០នាក់ វត្តពោធិគីរីមនោរម្យ (ហៅវត្តតាតៃ ភូមិដូង)ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។