រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកតួនាទីភារកិច្ចដល់មន្រ្តីទទួលបន្ទុកការងារផ្តល់សេវាប័ណ្ណឆ្លងព្រំដែន កម្ពុជា-ថៃ និងការងាររដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ

លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកតួនាទីភារកិច្ចដល់មន្រ្តីទទួលបន្ទុកការងារផ្តល់សេវាប័ណ្ណឆ្លងព្រំដែន កម្ពុជា-ថៃ និងការងាររដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។ ពេលប្រជុំនេះបានអញ្ជើញចូលរួមមានលោកនាយករងរដ្ឋបាលក្រុងទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យរដ្ឋបាលក្រុង។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
January ,2, 2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង