រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារជូនពរ​ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពជូនចំពោះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងបុត្រ

ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពជូនពរ សិរីមង្គល វិបុលសុខ មហាប្រសើរ គោរពជូនចំពោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ សូមលោក ជំទាវ មិថុនា ភូថង សមប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញ្ញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុង បុព្វហេតុជាតិ ការពារជាតិមាតុភូមិអង្គរ អោយមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន តរៀងទៅ ។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬកនេះ សូមបួងសួងដល់គុណព្រះរតនត្រ័យ តាមប្រទានពរ ថែរក្សា លោកជំទាវ និងស្វាមី ព្រមទាំងបុត្រ ជួបប្រទះតែនឹងសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង