/ / / / /

សេចក្តីជូនដំណឹង ស្តីពីកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)

សេចក្តីជូនដំណឹង
ស្តីពីកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)

រដ្ឋបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ និងដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែល មានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេសដូចជា ការតុបតែងរចនាលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។ ក្នុងន័យនេះ រដ្ឋបាលខេត្តកោះកុង សូមអំពាវនាវដល់ សាធារណជន មេត្តាចូលរួមបោះឆ្នោតគាំទ្រទីក្រុង ដែលលោកអ្នកពេញចិត្តជាងគេបំផុត ឱ្យបានផុសផុល តាមរយៈគេហទំព័រ http://bestcountdowncity.cambodiacleancity.com ចាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ សូមអរគុណ!

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីរាជការស៊ីវិលនៃមន្ទីរមុខងារសាធារណៈខេត្ត ចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែសីហា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    27/08/2026

    លោក ឈិត រនតៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក គឹម រម្នី អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកលោក លឿន សុខណាន ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នឹងលោក លោកស្រី មេឃុំ ជំទប់ទី១ឃុំទាំងបីនៃស្រុកគិរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុងជាមួយ អង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”

  • ហេង គីមឆន/
    27/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្ត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត