គណៈកម្មាធិការលទ្ធកម្ម រដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ គម្រោងទី១-ការងារជួសជុលផ្លូវបេតុងអាមេ ១ខ្សែប្រវែង ៤៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូមូលដោះទឹកអមសងខាងផ្លូវ ប្រវែងសរុប ៩៦០ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និងរឺហ្គាចំនួន ៤០កន្លែង ប្រវែងសរុប ១,០០០ម៉ែត្រ ចាប់ពីមុខវត្តទេពនិមិត្តឆ្ពោះមកចំណុចច្រមុះជ្រូក ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ គម្រោងទី២-ការងារសាងសង់ស្ពានបេតុង ០១កន្លែង ប្រវែង ១០ម៉ែត្រ ទទឹង ១១ម៉ែត្រ កម្ពស់ ២,៥០ម៉ែត្រ នៅក្បែរសណ្ឋាគារកោះកុងបេរ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ ដែលស្ថាបនា ដោយក្រុមហ៊ុនដំរីអង្គរខនស្ត្រាក់សិនឯ.ក។
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ December 28, 2023