រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សុីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្រ្តីចំនួន៣រូបចូលរួមសិក្ខាសាលាស្ដីពីការឆ្លុះបញ្ជាំងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងពង្រឹងសមត្ថភាពការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅខេត្តកំពង់ចាម ចំនួនពីរថ្ងៃ ២៧-២៨ ខែធ្នូ ឆ្នាំ២០២៣

ក្រោមអធិបតីភាព ឯកឧត្តម ទុយ សុីនណា រដ្ឋលេខាធិការក្រសួងផែនការ

សិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រឹងសមត្ថភាពការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់ប្រធានឬអនុប្រធានមន្ទីរ ប្រធានឬអនុប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មន្រ្តីគ្រប់គ្រងទិន្នន័យ និងមន្រ្តីគ្រប់គ្រងប្រព័ន្ធតាមដានត្រួតពិនិត្យ និងគ្រប់គ្រងមតិជំទាស់និងសំណូមពរ និងអ្នកពាក់ព័ន្ធនៃមន្ទីរផែនការរាជធានី ខេត្តទាំង២៥ ដើម្បី :
១. ពិនិត្យលើវឌ្ឍនភាពការអនុវត្ដអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានអនុវត្តកន្លងមក និងផែនការអនុវត្តបន្ត
២. ការបង្ហាញពីលទ្ធផលនៃការតាមដានត្រួតពិនិត្យការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ
៣. ការបង្ហាញពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទើបធ្វើបច្ចុប្បន្នភាព
៤. ការ​បង្ហាញពីការប្រើប្រាស់ប្រព័ន្ធមូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការណែនាំពីមុខងារនីមួយៗនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមុខងារតាមដានត្រួតពិនិត្យ៕

ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង