រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិការសាធារណៈ ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅចំនុចសាលាអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិការសាធារណៈ ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅចំនុចសាលាអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ និងក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ
-បង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានកូនអាយុ១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា ។
+ពន្យល់ណែនាំពួកគាត់ពេលជិះម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ជិះតាមល្បឿនដែលបានកំណត់ ។
*លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន៦០នាក់ ស្រី៣១នាក់
*មានការចូលរួមពីផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌ ក្រុមប្រឹក្សាសង្កាត់ លោកស្រីមេភូមិ និងប្រជាការពារ ។
នៅវេលាម៉ោ៩:០០នាទី ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
December,26,2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង