/ / /

សេចក្តីជូនដំណឹងស្តីពី ការចូលរួមអបអរសាទរ ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៤

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមជូនដំណឹងដល់ លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស បណ្តាក្រុមហ៊ុន ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលគ្រិស្ត សករាជ ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ភ្ញៀវទេសចរណ៍នឹងធ្វើដំណើរមកកម្សាន្តនៅតាម រមណីយដ្ឋាននានាក្នុងក្រុង ជាពិសេសដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងក្រុងខេមរភូមិន្ទអោយ កាន់តែច្រើន និងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលក្រុងមានកិត្តិយសសូមជូនដំណឹងដល់ អស់លោក លោកស្រីទាំងអស់ដូចខាងក្រោម៖

១- គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវបង្កើនបដិសណ្ឋារកិច្ច និងសេវាកម្មល្អជូនភ្ញៀវទេសចរណ៍ អោយបានកាន់តែប្រសើរ មានកម្រិតស្តង់ដារ និងអនាម័យខ្ពស់។

២- ហាមបង្កើនតម្លៃសេវាស្នាក់នៅ និងតម្លៃម្ហូបអាហារហួសកម្រិត ដែលភ្ញៀវទេសចរណ៍ទទួលយកមិនបាន និងត្រូវអនុវត្តវិធានការការពារផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺឆ្លងគ្រប់ប្រភេទ។

៣- ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គីភ័យ ដែលអាចកើតឡើងជាយថាហេតុ។

៤- ហាមនាំអាវុធ ឬប្រើប្រាស់អាវុធជាតិផ្ទុះ គ្រប់ប្រភេទក្នុងក្រុងខេមរភូមិន្ទ ។

៥- ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទ ។

៦- ហាមបើកបរពេលស្រវឹង ឬបើកបររថយន្ត-ម៉ូតូ ហួសល្បឿនកំណត់ដែលបង្កអោយមានគ្រោះថ្នាក់ដល់ ការធ្វើដំណើរ និងការឈប់ចតយានជំនិះគ្រប់ប្រភេទគ្មានរបៀប បណ្តាលអោយកកស្ទះចរាចរតាម ដងផ្លូវសាធារណៈ ព្រមទាំងធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម ។

៧- ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវគ្រប់គ្រងមើលថែប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហាមដាច់ខាត ការព្រលែងពាលវាលពាសកាល បណ្តាលអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងក្រុង។

៨- គ្រប់កំលាំងសមត្ថកិច្ចរបស់ក្រុង សង្កាត់ ត្រូវបង្កើនកិច្ចការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ជូន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយបានល្អប្រសើរ១០០%។

សូមចូលរួមអនុវត្តទាំងអស់គ្នា សូមអរគុណ! 🙏🙏

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    25/05/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាប្រធានប្រតិភូ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង “ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅវិទ្យាល័យកោះស្ដេច និងវិទ្យាល័យព្រែកស្មាច់” នៃស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ