រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស  បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
      សមាសភាពចូលរួម លោក.លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ តំណាងប៉ុស្តិ៍សុខភាពភ្ញីមាស លោកគ្រូតំណាងសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី អនុប្រធានប្រជាការពារភូមិ ប្រធានសហគមន៍ និងតំណាងប្រជាពលរដ្ឋ សរុប ២៤នាក់ ស្រី៩នាក់។
  អំពីរបៀបវារ:រួមមាន÷                    
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី១៨អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣
៣/.អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ    
………………………………
ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
 

អត្ថបទទាក់ទង