រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៩ អាណត្តិទី ៥ ឆ្នាំទី ២ របស់ក្រុមប្រឹក្សាឃុំប្រចាំខែធ្នូ ឆ្នាំ២០២៣

រដ្ឋបាលឃុំព្រែកខ្សាច់

លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៩ អាណត្តិទី ៥ ឆ្នាំទី ២ របស់ក្រុមប្រឹក្សាឃុំ ប្រចាំខែ ធ្នូ ឆ្នាំ ២០២៣ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៣
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៣
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកគ្រូអ្នកគ្រូ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៤ រូបលើ៤រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ យាយសែន លោកស្រី សមាជិកភូមិព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ សមាជិកភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកនាយកសាលាបឋមសិក្សាយាយសែន លោកប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១៥ នាក់ ស្រី ០៤នាក់ ។

ថ្ងៃចន្ទ ១៣កើត ខែ មិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង