រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ។

របៀបវារៈ នៃកិច្ចប្រជុំរួមមាន :
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត កោះកុង ប្រចាំឆ្នាំ២០២៣
២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមបណ្តាក្រុង ស្រុក ឆ្នាំ២០២៣
៣/បញ្ហាផ្សេងៗ…..។
ថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ December 25, 2023

អត្ថបទទាក់ទង