/ / /

លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកចំនួន៦រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងកង់-ជិះកង់កម្សាន្តនិងរិតចំណងមិត្តភាព ដើម្បីអបអរសាទរ ខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ធ្នូ ១៩៧៨ -២ធ្នូ ២០២៣) ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ប្រវែង៤៥គីឡូម៉ែត្រ ឆ្ពោះទៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកចំនួន៦រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងកង់-ជិះកង់កម្សាន្តនិងរិតចំណងមិត្តភាព ដើម្បីអបអរសាទរ ខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ធ្នូ ១៩៧៨ -២ធ្នូ ២០២៣) ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ប្រវែង៤៥គីឡូម៉ែត្រ ឆ្ពោះទៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។

ដោយពិធីប្រណាំងកង់លក្ខណ:ជាអាជីព ចាប់ផ្តើមចេញពីចំណុចវាលពីរឆ្ពោះមកកាន់ឆាយតាហ៉ីង ដែលមានចំងាយ៤៥km និងជិះកម្សាន្ត ចេញពីសាលាស្រុកថ្មបាំង ឆ្ពោះមកកាន់ឆាយតាហ៉ីង ដែលមានចំងាយ២០km

ហើយព្រឹត្តិការណ៍ ប្រណាំងកង់-ជិះកង់កម្សាន្ត ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើត ស.ស.យ.ក នេះ រៀបចំនិងដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងឧត្តមស្វាមី។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=================

ថ្ងៃអាទិត្យ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    08/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានទទួលស្វាគមន៍ លោក​ ជា​ សរៈវិទូ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និងមន្រ្តីបច្ចេកទេស​ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងដើម្បីចូលរួម «ពិភាក្សាការងារ និងការបង្វែរថវិកាចូលរដ្ឋវិញ» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    08/06/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង​ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ 

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានសហការជាមួយលេខា ធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលដឹកនាំដោយលោក សួស តារារ័ត្ន ជំនួយការ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន (ប.ស.ប.ក) និងលោក ឃួន គឹមសុង មន្ត្រីការិយាល័យ ក.ធ.ប.នៃរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំកម្មវិធីផ្តល់គ្រាប់ពូជ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដើម្បីជម្រុញការដាំដុះជាលក្ខណៈគ្រួសារ សាលារៀន និងសហគមន៍នៅក្នុងឃុំទួលគគីរ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព គ្រាប់ពូជបន្លែចំនួន ១១៨គ្រួសារ