រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររងគ្រោះដោយរលំផ្ទះ ១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងបានចាត់ឱ្យ លោក ឡុច ភិរ័ក្ស នាយករងសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុងខេមរភូមិន្ទ ក្រុមកាកបាទក្រហមសង្កាត់ដងទង់ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសាររលំផ្ទះ ១គ្រួសារ ឈ្មោះ នី សឺរីហ្វះ ភេទស្រី អាយុ៥៩ឆ្នាំ បណ្តាលឱ្យខូចខាតទាំងស្រុង តែមិនប៉ៈពាល់ដល់អាយុជីវិតឡើយ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ មូលហេតុជើងសសរផ្ទះពុកផុយ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះក្រុមការងារ ក៏បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួបគ្រោះថ្នាក់នេះដែលបណ្តាលឱ្យបាត់បង់ទ្រពសម្បត្តិអស់ជាច្រើន ។

ក្រុមការងារបញ្ជាក់បន្ថែមថាសូមឱ្យ មានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល របរនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនថែរក្សាសុខភាព រស់នៅដោយមានអនាម័យ។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ អង្ករ៥០គក្រ មីជាតិខ្មែរ១កេះ ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស មុង១ ភួយ១ ព្រមទាំង ថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខាក្រុង បានឧបត្ថម្ភបន្ថែមចំនួន២០ម៉ឺនរៀល មុង១ និងភួយ២ផងដែរ។

អត្ថបទទាក់ទង