លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំប្រជុំប្រគល់-ទទួលភារកិច្ច ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដោយចេញដំណើរ ពីផ្លូវបំបែកថ្មបាំង ឆ្ពោះទៅតំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង នៃខេត្តកោះកុង មានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ដេីម្បីអបអរសាទរខួបលើកទី ៤៥ សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣)។
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ December 21, 2023