/ / /

លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ ៣រូប ចូលរួមសិក្ខាសិលាស្តីពី “ការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៣ និងការរៀបចំផែនការការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤”

លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ ៣រូប ចូលរួមសិក្ខាសិលាស្តីពី “ការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៣ និងការរៀបចំផែនការការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤”

ខេត្តសៀមរាប៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៣ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ “ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប។ 

គោលបំណងនៃសិក្ខាសាលានេះ រួមមាន៖
១. ពិនិត្យលើសមិទ្ធផល នៃផែនការសកម្មភាពសម្រាប់កម្មវិធីបង្ការ ថែទាំ និង
ព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងវិស័យសុខាភិបាលដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និងការសហការជាមួយអង្គការដៃគូ។
២. បច្ចុប្បនភាពគោលការណែនាំ និងនិយាមបែបបទសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងឆ្នាំ២០២៤។
៣. រៀបចំផែន កំណត់សកម្មភាពអាទិភាព និងគោលដៅសម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងឆ្នាំ២០២៤។
៤. ពិនិត្យលើប្រភពថវិកានានា សម្រាប់អនុវត្តកម្មវិធីបង្ការ ថែទាំ និងព្យាបាល
ជំងឺអេដស៍ និងជំងឺកាមរោគ ឆ្នាំ២០២៤។
៥. កំណត់សូចនាករ និងគោលដៅ ដោយផ្នែកតាមក្របខ័ណ្ឌតាមដាន និងវាយតម្លៃ (M&E framework) សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺកាមរោគ ឆ្នាំ២០២៤។

អង្គសិក្ខាសាលានេះ មានការចូលរួមពី តំណាងកម្មវិធីជាតិ NCHADS, CENAT, NMCHC, MoH-LIT នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល  មន្ទីរសុខាភិបាលរាជធានី-ខេត្ត កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ USAID, US-CDC, UNAIDS, WHO, AHF, CHAI,
FHI360/EpiC Project និងដៃគូផ្សេងទៀត  មានចំនួនសរុប ១៩១ នាក់។
សមាសភាពចូលរួម:
១/. លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង
២/.លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកោះកុង
៣/.លោក ស៊៊ ថេងលីម មន្ត្រីកម្មវិធីអេដស៍ សើស្បែក និងកាមរោគ នៃមន្ទីរសុខាភិបាលខេត្តកោះកុង
៤/.លោក សំ រិទ្ធី មន្ត្រីកម្មវិធីអេដស៍ សើស្បែក និងកាមរោគ នៃមន្ទីរសុខាភិបាលខេត្តកោះកុង

ថ្ងៃពុធ ៨កើត ដល់ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង