/ / /

លោក តុង យ៉ាវ អភិបាលរងស្រុកតំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ«សិក្ខាសាលាស្តីពីការសង្ខេបលទ្ធផលសម្រាប់តួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មគម្រោងស្ទៀរ»នៅសាលាស្រុកបូទុមសាគរ

លោក តុង យ៉ាវ អភិបាលរងស្រុកតំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ«សិក្ខាសាលាស្តីពីការសង្ខេបលទ្ធផលសម្រាប់តួអង្គទីផ្សារនៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មគម្រោងស្ទៀរ»នៅសាលាស្រុកបូទុមសាគរ។

សិក្ខាសាលានេះរៀបចំឡើងដោយអង្គការ Save The Children សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង  និងរដ្ឋបាលស្រុកក្នុង គោលបំណង៖

-ផ្សារភ្ជាប់ទំនាក់ទំនងរវាងតួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានានិរន្តភាពផលិតកម្មវិស័យកសិកម្មក្នុងស្រុក។

-នាំយកអ្នកផ្គត់ផ្គង់ និងអ្នកទិញឱ្យស្គាល់គ្នា និងកសាងទំនាក់ទំនងក្នុងប្រព័ន្ធទីផ្សារ

– ផ្តល់ឱកាសអ្នកផ្គត់ផ្គង់ និងអ្នកទិញបានពិភាក្សាកំណត់បញ្ហាប្រឈម និងដំណោះស្រាយរួមដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក

-កំណត់បាននូវតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងខេត្ត និងស្រុកគោលដៅនៃគម្រោង។ ដោយមានការចូលរួមជាវាគ្មិន និងសិក្ខាកាមរួមមានក្រុមការងារអង្គការSave the Children ប្រចាំខេត្តកោះកុង ក្រុមការងារក្រុមហ៊ុនអាក្រូហ្វាម៉ាស៊ី ក្រុមហ៊ុនអាក្រូសូឡា អ្នកលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញលិតផលកសិកម្ម និងក្រុមកសិករអ្នកផលិតប្រចាំស្រុកបូទុមសាគរ ថ្មបាំង និងស្រុកស្រែអំបិល។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង