លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសន្និបាតរបស់ក្រសួងបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
អង្គសន្និបាត ផ្តល់ធាតុចូល តាមរយៈការពិភាក្សា ផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងថ្មីៗ ជាមួយនឹងប្រធានបទដែលបន្សុីទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល គឺយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទាក់ទងទៅនឹងប្រធានបទ៖
១-«ជំរុញការអនុវត្តរដ្ឋបាលឌីជីថលក្នុងវិស័យបរិស្ថានកិច្ច»ដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២-«ការប្រែក្លាយគោលនយោបាយទៅជាសកម្មភាពឆ្ពោះទៅសុក្រឹត្យកម្មបរិស្ថានកិច្ច» ដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត
៣-«សុក្រឹត្យកម្មការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក»ដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន
៤-«សុក្រឹត្យកម្មការគ្រប់គ្រង និងការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ»ដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
៣-«ពិពិធកម្មមុខរបរបៃតងឆ្ពោះទៅអព្យាក្រឹតកាបូន»ដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
២-ឌីជីថលនីយកម្មការអប់រំ ផ្សព្វផ្សាយឆ្ពោះទៅកាន់ភាពស្អាត បៃតង និង ចីរភាព
៣-«កាតព្វកិច្ចនៃការវាយតំលៃហេតុប៉ះពាល់បរិស្ថាន»ដោយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
៤-«ការទន្ទ្រានយកដី»ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ
៥-«ការបំពុលទឹក»ដោយមន្ទីរបរិស្ថានខេត្តកណ្តាល
៦-«ប្លាស្ទិក »ដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំសន្និបាត
បូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំណែកពិធីបិទ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ December 21, 2023








