លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាល និងប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធ អញ្ជើញស្វាគមន៍គណៈប្រតិភូ នៃក្រសួងអធិការកិច្ច ចុះធ្វើអធិការកិច្ចលើ ១) ការអនុវត្តតួនាទី ភារកិច្ច ២) ការគ្រប់គ្រងចំណូលមិនមែន សារពើពន្ធ ៣) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ៤) ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ នៅរដ្ឋបាលក្រុងខេមរភូមិន្ទ នៅសាលប្រជុំ សាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
December ,20, 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







