អធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង ចេញប្រតិបត្តិការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល នៅក្នុងឆកកំពង់សោម ប្រទះឃើញទូកយន្តចំនួន ០១គ្រឿង កំពុងនេសាទដោយឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបមុខ១០០ ឬលបពោះវៀនជ្រូក ដែលជាប្រភេទបទល្មើសជលផល " នេសាទដោយឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផល " នៅចំណុចមុខជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមការងារអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង ៖
១.បានធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទដោយឧបករណ៍លបកន្ទុយកណ្តុរ ឈ្មោះ ចិត ចាន់ មានទីលំនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
២.ធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទដោយឧបករណ៍លបកន្ទុយកណ្តុរ ឈ្មោះ អូង ង៉ែត មានទីលំនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
៣.ដកហូតវត្ថុតាងលបកន្ទុយកណ្តុរចំនួន ១២០ខ្សែ ស្មើនឹង ៩៦០ម៉ែត្រ យកមកថែរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ។
ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង