រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី១ ស្តីពី Public Policy and Governance for the Civil Servants of Cambodia នៅទីក្រុង Mussoorie and New Delhi ប្រទេសឥណ្ឌា!

លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង រួមជាមួយគណៈប្រតិភូកម្ពុជា ដែលមាន លោកជំទាវ ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រី លោក ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត សរុបចំនួន៤០នាក់ (ស្រី ៣៤នាក់) ដឹកនាំដោយ លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី១ ស្តីពី Public Policy and Governance for the Civil Servants of Cambodia នៅទីក្រុង Mussoorie and New Delhi ប្រទេសឥណ្ឌា។

ក្នុងដំណើរបេសកកម្មនេះដែរ គណៈប្រតិភូទាំងអស់ក៏បានទៅទស្សនៈកិច្ចនៅកន្លែងសំខាន់ៗក្នុងប្រទេសឥណ្ឌាដូចជា៖

- សាលារៀនឆ្លាតវៃ Dehradu (Smart School Dehradu)

- ភ្នាក់ងារអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន (ITDA) ផ្ដោតលើទីក្រុងឆ្លាតវៃ និងលំនៅដ្ឋានក្នុងទីក្រុង (Smart City and Urban Housing)

- ទស្សនា និងសិក្សាស្វែងយល់ពីប្រព័ន្ធ អប់រំឆ្លាតវៃនៅ Government-Girl Inter College

- ទស្សនៈកិច្ចរដ្ឋបាលស្រុក Haridwar ដែលស្ថិតនៅភាគនិរតីនៃរដ្ឋ Uttrakhand នៃប្រទេសឥណ្ឌា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍន៍

- ទស្សនៈកិច្ចសហគមន៍ (KRIBHCO Cooperative and Beyond) ដើម្បីមើលពីការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឥណ្ឌានៅតាមសហគមន៍

- និងបានទស្សនាដងទន្លេគង្គារ (Ganges River) នៅក្នុងរដ្ឋ Uttrakhand នៃប្រទេសឥណ្ឌា៕

ថ្ងៃចន្ទ ១៤រោច ខែកត្តិក ដល់ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១១-២២ ខែធ្នូ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង