/ / /

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារចំនួន២គម្រោង

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារចំនួន២គម្រោង៖
គម្រោងទី១៖ការងារជួសជុលផ្លូវបេតុងអាមេ០១ខ្សែប្រវែង២.១៥០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គម្រោងទី២៖ ការងារសាងសង់សួនច្បារចិញ្ចើមផ្លូវដោយចាក់បេតុង ចំនួន០១កន្លែង ប្រវែង ៣១៧ម៉ែត្រ ទទឹង៣៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងរៀបខឿនបេតុងជុំវិញប្រវែង៩៩៦ម៉ែត្រ ជិតសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុង និងការងារសាងសង់លូមូលដោះទឹកចំនួន២ខ្សែ ប្រវែងសរុប១.២០២ម៉ែត្រ៖ ខ្សែទី១ លូអង្កត់ផ្ចិត០, ៨ម៉ែត្រ ប្រវែង៨៨២ម៉ែត្រ រឺហ្គែរចំនួន៣៦ កន្លែងចាប់ពីកែងផ្លូវជិតសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ឆ្ពោះទៅចំណតរថយន្តឈ្នួល ខ្សែទី២លូអង្កត់ផ្ចិត០៣ម៉ែត្រ ប្រវែង៣២០ម៉ែត្រ រឺហ្គឺរចំនួន១៣កន្លែងទីតាំងទល់មុខចំណត រថយន្តឈ្នួល និងការងារសាងសង់សួនកម្សាន្តសម្រាប់កុមារទំហំ១.២៧៨ម៉ែត្រការ៉េ និងរបង ប្រវែង៧៤ម៉ែត្រ កំពស់១,២ម៉ែត្រ ក្នុងបរិវេណសួនច្បារមុខសាលាខេត្ត ស្ថិតនៅភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលស្ថាបនាដោយកងវិស្វកម្មកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស។
ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ December 19, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង