តាមការចាត់តាំងដោយរដ្ឋបាលស្រុកលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារគម្រោងស្ទៀរ ដើម្បីសម្របសម្រួលប្រជុំក្រុមកសិករស្តីពីក្រុមសន្សំ ពេលព្រឹកនៅភូមិកណ្តោល និងពេលរសៀលនៅភូមិជីមាល ព្រមទាំងតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារ(ណែនាំអោយកសិករ កាត់ជម្រុះស្លឹកខូច) លើដំណាំត្រសក់ផ្អែម នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣