ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងលោក ណុប សុគន្ធ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ បានចូលរួមសិក្ខាសាលាស្ដីពី ការត្រៀមជាស្រេច សម្រាប់ឆ្លើយតបនឹងជំងឺរាត្បាតជាសកល នាអនាគត ៖ហេតុអ្វីបានជាត្រៀមលក្ខណ:ជាប្រព័ន្ធនាពេលនេះរបស់ថ្នាក់ក្រោមជាតិមានសារ:សំខាន់ ?
គោលបំណង ៖
១-បង្កើនការយល់ដឹងអំពីសារះសំខាន់នៃការត្រៀមក្ខណះជាប្រព័ន្ធ សម្រាប់ការឆ្លើយតបទៅនឹងការរៀតត្បាតជំងឺឆ្លងនិងគ្រោះអាសន្នសុខភាពសាធារណផ្សេងៗរបស់ថ្នាក់ក្រោមជាតិ។
២-ពិភាក្សាដំណើរការគាំទ្រ ដើម្បីឱ្យការត្រៀមលក្ខណះជាប្រព័ន្ធថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាព។
៣-ជំរុញកិច្ចសហការ និងការសម្រមសម្រួលរវាងភាគីពាក់ព័ន្ធថ្នាកក្រោមជាតិ និងថ្នាក់ជាតិលើការអនុវត្តន៍ប្រព័ន្ទឆ្លើយតបប្រព័ន្ធឆ្លើយតបទៅលើការរាត្បាតជំងឺ និងគ្រអាសន្នសុខភាពសាធារណះផ្សេងៗ ។ ទីកន្លែងខេត្តសៀមរាប
ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
December 19, 2023