ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ បានចុះត្រួតពិនិត្យមើលដំណើរការនៃការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ សម្រាប់ឆ្នាំ២០២៣
សមាសភាពចូលរួមមេឃុំ ជំទប់១ ស្មៀនឃុំ អនុភូមិ និងតំំណាងក្រុមហ៊ុនទទួលសាងសង់។