ស្រុកកោះកុង ៖ កាលពីព្រឹកថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ បានសហការជាមួយ ក្រុមការងាររដ្ឋបាលឃុំតាតៃក្រោម ចុះត្រួតពិនិត្យមើលដំណើរការនៃការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ មានប្រវែង ៣ ០៥៥ ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកប្រធាន ក៏បានចូលរួមជួយសម្របសម្រួលនូវបញ្ហាប្រឈមមួយចំនួនជាមួយប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់នូវគម្រោងអភិវឌ្ឍន៍ផ្លូវនេះ ដោយមានការយល់ព្រម និងឯកភាពគ្នារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ប្រជាពលរដ្ឋនិងអាជ្ញាធរ
លោកប្រធាន បានសូមសម្តែងនូវការសាទរ និងសូមចូលរួមរីករាយជាមួយនឹងសមិទ្ធផលថ្មីនេះ ដែលជាចំណងដៃរបស់អាជ្ញាធរជូនដល់ពុកម៉ែបងប្អូន ជាពិសេសដោយមានការគិតគូរពីថ្នាក់ដឹកនាំស្រុក ខេត្ត ដែលបានចង្អុលបង្ហាញ និងក្រោមម្លប់សន្តិភាព ដែលរាជរដ្ឋាភិបាលគិតគូររាល់ទុក្ខកង្វល់របស់ពុកម៉ែបងប្អូន។