រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលស្រុក បូទុមសាគរបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារឃុំអណ្ដូងទឹក

11/04/2020 (9:00 am)

------------------------

លោក ហាក់  ឡេង អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារឃុំអណ្ដូងទឹក ចំនួន ៣៨នាក់ដោយមានការចូលរួមពីលោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក ក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលស្រុក និងប្រជាការពារ ចំនួន ៣៨នាក់ និងបានប្រគល់អាកុលលាយសាប៊ូ ចំនួន ១០ដប អោយរដ្ឋបាលឃុំអណ្ដូងទឹក ដែលជាអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ។

លោកអភិបាលស្រុក បានណែនាំ និងផ្ដាំផ្ញើរជូនកម្លាំងនគរបាល និងប្រជាការពារ 

១.ត្រូវបំពេញតួនាទីជាប្រជាការពារ  ដើម្បីការពារសន្ដិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយយកច្បាប់ជាគោល

២.ត្រូវហាមដាច់ខាតការជួបជុំគ្នាច្រើន និងការចាក់ធុងប៉ាស់រំារែកកំសាន្ត

៣.ត្រូវហាមដាច់ខាតការប្រលែងសត្វពាហនៈ(សត្វគោ)នៅតាមផ្លូវសាធារណៈ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

------------------------

ថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំកុរ

ឯកស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០

April 11, 2020

អត្ថបទទាក់ទង