លោក ញ៉ែម យី ចៅសង្កាត់រងទី១ តំណាងលោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ លោកមេភូមិ១.២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងកម្លាំងប្រជាការពារទាំង២ភូមិ បានចុះណែនាំទៅដល់បងប្អូនអាជីវករ ដែលលក់ចំណីអាហារ និងរបស់របរផ្សេងៗ នៅចំណុចរង្វង់មូលអេស៊ីលីដារ រហូតដល់រង្វង់មូលគល់ស្ពានកោះកុង បានអោយពួកគាត់ប្ដូរទីតាំងទៅលក់នៅចំណុចផ្លូវភ្លោះ ទល់មុខវិទ្យាល័យកោះកុង ចាប់ពីថ្ងៃស្អែកតទៅ។
វេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣។
December, 18 , 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#