រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមគណៈប្រតិភូនៃក្រសួងសុខាភិបាល ចុះពិនិត្យ វាយតម្លៃ ការអនុវត្តការគ្រប់គ្រង​ ការត្រួតពិនិត្យ និងការបង្ការ​ចម្លងរោគ​ (Infection Prevention and Control) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

នៅរសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំតាមបណ្ដាផ្នែក បានទទួលស្វាគមន៍ក្រុមគណៈប្រតិភូនៃក្រសួងសុខាភិបាល អញ្ជើញចុះ
មកពិនិត្យ វាយតម្លៃ ការអនុវត្តការគ្រប់គ្រង​ ការត្រួតពិនិត្យ និងការបង្ការ​ចម្លងរោគ​ (Infection Prevention and Control) នៅក្នុងមន្ទីរពេទ្យ ក្នុងគោលបំណងពង្រឹងការងារនេះឱ្យកាន់តែប្រសើរឡើង ដែលនេះគឺជាសមាសភាពដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកធ្វេីឱ្យការបម្រើសេវានៅក្នុងមន្ទីរពេទ្យ ក៏ដូចជានៅតាមមូលដ្ឋានសុខាភិបាលផ្សេងៗប្រកបដោយសុវត្ថិភាព​ គុណភាព​ និងប្រសិទ្ធភាព​។

ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣។

អត្ថបទទាក់ទង