/ / /

ក្រុមការងារអង្គការ U W S អញ្ជើញទស្សនកិច្ចតាមសាលារៀនបឋមសិក្សាក្នុងខេត្តកោះកុង

លោក សុខ វីន តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាបានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ក់ សុខា នាយកប្រចាំប្រទេសរបស់អង្គការ UWS ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះលោក សុខ វីន បានជម្រាបពី (១)លទ្ធផលសំខាន់នៃការបំពេញការងាររយៈពេល១ឆ្នាំកន្លង មក (២) ទិសដៅរបស់ មន្ទីរអប់រំ យុវជន និង កីឡា (៣) បញ្ហាប្រឈមលើវិស័យអប់រំ ក្នុង ខេត្តកោះកុង ជូនក្រុមការងារបានជ្រាប និង​ស្វែងយល់បន្ថែម ។សូមបញ្ជាក់ថា កន្លងមក អង្គការ UWS បានជួយសាងសង់អគារសិក្សាអំពីឈើ នៅតាមសាលារៀនគោលដៅ ចំនួន ១០ ស្ថិតក្នុងស្រុកស្រែអំបិល បូទុមសាគរ គីរីសាគរ និង ស្រុកកោះកុង និង ផ្តល់សម្ភារសិក្សា បណ្ណាល័យ និង ប្រាក់ឧបត្ថម្ភគ្រូសហគមន៍។ បន្ទាប់ពីជំនួបពិភាក្សាដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហការរួចមក ក្រុមការងារក៏បានទៅទស្សនកិច្ច ស្វែងយល់ ស្ថានភាពអប់រំ នៅសាលាបឋមសិក្សាដីក្រហម សាលាបឋមសិក្សាពោធិ៍បឹង ស្រុកស្រែអំបិល និង ឧបសម្ព័ន្ធពាមក្រសោប២ ស្រុក មណ្ឌលសីមា ផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦