លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំត្រីមាសរបស់ការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី ឈឺ វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




