លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីវឌ្ឍនភាព នៃការអនុវឌ្ឍនគោលនយោបាយកំណែទម្រង់វិមជ្ឍការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិលើវិស័យបរិស្ថាន រួមមាន៖ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារផ្សព្វផ្សាយ និងការងារអភិវឌ្ឍន៍ដោយចីរភាពជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របតាមអនុក្រឹត្យលេខ ១៨២ ១៨៣ ១៨៤ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ដើម្បីពិនិត្យអំពី វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ ប្រព្រឹត្តទៅនៅសាលាខេត្តសៀមរាប ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃពុធ ១ កើត-ព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





