ថ្ងៃព្រហស្បតិ៍ ២កើត ខែ មិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៣ លោក អុឹង គី មេឃុំស្ដីទីឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងមេភូមិ១ ចូលរួមអមដំណើរជាមួយ លោកស្រី អុិន សុភីអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង លោក អុឹង បឺត ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ និងលោក គាំ សុខចំរើនអនុប្រធានអង្គភាពលទ្ធកម្មស្រុកកោះកុង ដើម្បីចុះត្រួតពិនិត្យទីតាំង ការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ បណ្ដោយប្រវែង១០០៥ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្រាស់ ១២ មម និងដាក់ស្លាកសញ្ញាចំនួន១ផ្ទាំង នៅក្នុងភូមិ១(ចំនុចឡាំដាំ) នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដោយប្រើថវិការអភិវឌ្ឍន៏របស់រដ្ឋបាលស្រុកកោះកុង ឆ្នាំ២០២៣ ៕
អត្ថបទ : លឹម ឧត្តម