លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក សុប ហ៊ូសេន សមាជិកក្រុមប្រឹក្សាក្រុង និងលោក សូ សុខា នាយករដ្ឋបាលស្តីទី ចូលរួមឆ្លើយសំនួរផ្តល់ធាតុចូល ដើម្បីកែសម្រួលយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។ មានគោលបំណង ដើម្បីបង្កើនការយល់ដឹង និងការគាំទ្រដោយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងជាផ្នែកមួយដែលជំរុញការអនុវត្តសកម្មភាពអាទិភាពនៅក្នុងលទ្ធផលរំពឹងទុក១.២ របស់កជទី២។ ការសិក្សាស្រាវជ្រាវនេះ នឹងធ្វើឡើងតាមរយៈការចុះវាយតម្លៃដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូន រូបភាព និងសំលេងតាមរយ: (ZOOM) ។
វេលាម៉ោង ១១៖១៥ នាទីថ្ងៃត្រង់ ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ









