ស្រុកកោះកុង៖ ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលស្រុកកោះកុងបានរៀបចំ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលខេខេត្តកោះកុង លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អ៉ិន សុភី អភិបាលស្តីទីស្រុកកោះកុង ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរ អង្គការ និងដៃគូរពាក់ព័ន្ធនានា សរុបប្រមាណជាង ៥០នាក់ នៅសាលាស្រុកកោះកុង។
សិក្ខាសាលានេះ មានគោលបំណងសំខាន់បី(៣)គឺ
គោលបំណងទី១ ក៏បង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋបាលស្រុកកោះកុង និងឃុំទាំងបួន ដែលបានអនុវត្តក្នុងឆ្នាំ២០២៣ នេះ
គោលបំណងទី២ បង្ហាញជូនសមាជិក-សមាជិកា អង្គសិក្ខាសាលាឱ្យបានជ្រាបអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋដោយប្រមូលផ្ដុំទូទាំងស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៤
គោលបំណងទី៣ គឺជាការកៀងករការគាំទ្រធនធានពីអង្គភាពរដ្ឋ ឯកជន អង្កការ សង្គមស៊ីវិល សប្បុរសជននានា ដើម្បីគាំទ្រអនុវត្តតម្រោងអភិវឌ្ឍន៍