លោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) នៅថ្នាក់ស្រុកមណ្ឌលសីមា សម្រាប់ឆ្នាំ២០២៣
សិក្ខាសាលា មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរផែនការ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំងបី តំណាងមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត និង អង្គការសង្គមស៊ីវិល ការិយាល័យជុំវិញស្រុក សរុប ៥៧នាក់ ស្រី ១១នាក់ លទ្ធផលសម្រេចបានដូចតទៅ ៖
១/គម្រោងរបស់ស្រុក សរុប ១២៨គម្រោង ទទួលបានការគាំទ្រសរុន ចំនួន ០៦គម្រោង(ក្នុង ០០គម្រោង និងក្រៅ ០៦គម្រោង)
២/គម្រោងរបស់ឃុំ
-ឃុំប៉ាក់ខ្លង មានគម្រោងសរុប ៥៤គម្រោង ទទួលបានការគាំទ្រ ចំនួន ០៦គម្រោង(ក្នុង ៦គម្រោង និងក្រៅ ០០គម្រោង)
-ឃុំពាមក្រសោប មានគម្រោងសរុប ២០២គម្រោង ទទួលបានការគាំទ្រ ចំនួន ០៧គម្រោង(ក្នុង ០៧គម្រោង និងក្រៅ ០០គម្រោង)
-ឃុំទួលគគីរ មានគម្រោងសរុប ៦០គម្រោង ទទួលបានការគាំទ្រ ចំនួន ០៥គម្រោង(ក្នុង ០៥គម្រោង និងក្រៅ ០០គម្រោង)
ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល December 11, 2023














