លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយមានការអញ្ជេីញចូលរួមពី លោកស្រីអនុប្រធានមន្ទីរ លោកស្រី លោក ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តី សរុបចំនួន ១៤នាក់ (ស្រី ១២នាក់) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកោះកុង។
រសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣